ឃុំជ្រោយប្រស់: ថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោក វ/ត្រី សេក ជន នាយប៉ុស្តិ៍ បានចុះជួបជាមួយ មេភូមិជ្រោយប្រស់ និងប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងសម្រង់ព័ត៌មានបទល្មើសផ្សេងៗដែលកើតមានក្នុងមូលដ្ឋាន ០១លើក ០៨ខ្នងផ្ទះ មនុស្សរួម ១៩នាក់ ស្រី ០៥នាក់ បានផ្តល់អត្តសញ្ញាណប័ណ្ណចំនួន ០២ ស្រី ០១នាក់ (ភូមិជ្រោយប្រស់) និងបានផ្តល់សៀវភៅស្នាក់នៅចំនួន ០១គ្រួសារ (ភូមិថ្មី) និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។
ប្រភព៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់