លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់ឱ្យក្រុមការងាររដ្ឋបាលស្រុកស្រែអំបិល ដឹកនាំដោយ លោក កុក សំអ៊ាន អនុប្រធានការិយាល័យ ដ.ន.ស.ភ សហការជាមួយអាជ្ញាធរឃុំភូមិ ចុះពិនិត្យសំណង់គ្មានលិខិតអនុញ្ញាតិសាងសង់មួយកន្លែង ជាប្រភេទសំណង់ផ្ទះសំណាក់ របស់ឈ្មោះ ចាន់ ដារ៉ា ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្រុមការងារបានផ្អាកការសាងសង់ជាបណ្តោះអាន្ន រង់ចាំមានច្បាប់អនុញ្ញាតសាងសង់ជាមុនសិន។
ប្រភព ញ៉ាក់ ឆៃយ៉ា


