រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពី“Microwave-assisted Alcoholysis of Degradable Polylactide and Its Applications” ។

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ចូលរួមវគ្គសិក្ខាសាលាលើប្រធានបទ “Microwave-assisted Alcoholysis of Degradable Polylactide and Its Applications” ។
សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
១. ការផ្តល់ចំណេះដឹងមូលដ្ឋានអំពីប្លាស្ទិក និងវិធីសាស្ត្រកែច្នៃប្លាស្ទិកតាមបែបគីមី។
២. ការវិភាគបរិមាណ និងគុណភាពរបស់ផលិតផលកែច្នៃ
៣. ការបំលែងផលិតផលដែលទទួលបានពីការកែច្នៃ ដោយបង្កើតជាប្លាស្ទិកប្រភេទថ្មីដែលមានលក្ខណៈល្អជាងប្លាស្ទិកដើម។
ក្រោមអធិបតីភាពរបស់ ឯកឧត្តម ចាន់ សារ៉ន អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
តាមរយៈអនឡាញកម្មវិធីzoom meeting (videos conference) ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។
========✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង