រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលជារឿយៗ បានប្រមាថយ៉ាងធ្ងន់ធ្ងរ ម្តងហើយម្តងទៀតមកលើ អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងនគរ ថា “មិនមានមនសិកាជាតិ” និង “ក្បត់ជាតិ”។ ទង្វើរបស់ទណ្ឌិត សម រង្ស៊ី ពេលនេះ ជាការបំពានព្រះចេស្តា និងព្រះកិត្តិយស របស់ព្រះអង្គ ដែលប្រជារាស្ត្រខ្មែរទូទាំងនគរមិនអាចទទួលយក និងអត់ឱនឲ្យបុគ្គលជាទណ្ឌិតរូបនេះបានឡើយ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ជាព្រះប្រមុខរដ្ឋ រដ្ឋបុរសដែលមានព្រះទ័យ ស្នេហាជាតិ និងប្រជារាស្ត្រ ប្រកបដោយទសពិធរាជធម៌យ៉ាងពិតប្រាកដ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ និងជាម្លប់នៃសន្តិភាព សេរីភាព ឯកភាពជាតិ កិត្យានុភាពជាតិ និងវិបុលភាពរបស់ព្រះរាជាណាចក្រកម្ពុជាតាំងពីដើមរៀងមក។ ក្នុងនាមមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង យើងខ្ញុំទាំងអស់គ្នាមានសេចក្តី ខកចិត្តជាពន់ពេក និងសោកស្តាយជាទីបំផុត ចំពោះពាក្យសម្តីប្រមាថដ៏អគុណធម៌ និងអកត្តញ្ញូបំផុតរបស់ ទណ្ឌិត សម រង្ស៊ី មកលើ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ក៏ដូចជាមកលើរាជរង្សានុវង្សខ្មែរ ដែលមាន គុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះមាតុភូមិកម្ពុជា ដែលជាមាតុភូមិកំណើតរបស់ខ្លួនផងដែរនោះ។
ខណៈដែលទណ្ឌិត សម រង្ស៊ី ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំទាំងអស់គា្នជា ថ្នាក់ដឹកនាំ មន្ត្រីរាជកា និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សូមក្រាបបង្គំលើកអញ្ជលី ប្រណម្យ បួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក មានទេវតាថែរក្សាព្រះចៅក្រុងកម្ពុជា ព្រមទាំងតេជះបារមីអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី គ្រប់ព្រះអង្គ សូមប្រទានពរសព្ទសាធុការដល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និង ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រ កូនចៅ ចៅទួតជាទីស្រលាញ់ របស់ព្រះអង្គ។

អត្ថបទទាក់ទង