រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមប្រជុំពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍតំបន់រៀបរយ និងតំបន់វិស្សមកាលក្រសួងការពារជាតិ

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចូលរួមប្រជុំពាក់ព័ន្ធនឹងការរៀបចំអភិវឌ្ឍតំបន់រៀបរយ និងតំបន់វិស្សមកាលក្រសួងការពារជាតិ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។
កិច្ចប្រជុំនេះពិភាក្សាផ្តោតលើ ផែនការអភិវឌ្ឍតំបន់រៀបរយ និងតំបន់វិស្សមកាលក្រសួងការពារជាតិ និងការដោះស្រាយផលប៉ះពាល់នានា។ តំបន់រៀបរយ និងតំបន់វិស្សមកាលក្រសួងការពារជាតិ បាននិងកំពុងអភិវឌ្ឍលើផ្ទៃដី ១១០២ហិកតា ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល November 1, 2022

អត្ថបទទាក់ទង