/ / / / /

គណៈឱសថការីកម្ពុជា អំពាវនាវដល់ម្ចាស់ឱសថស្ថាន និងអ្នកលក់ម៉ាស់ទាំងអស់កុំដំឡើងថ្លៃ ស្របពេលដែលមានវត្តមានជំងឺផ្លូវដង្ហើមប្រភេទថ្មី

គណៈឱសថការីកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ដែលជាម្ចាស់ឱសថស្ថាន ម្ចាស់ក្រុមហ៊ុនអាហរ័ណនីហរ័ណឱសថ អ្នកទទួលខុសត្រូវឱសថស្ថាន និងអ្នកទទួលខុសត្រូវក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថទាំងអស់ កុំឱ្យដំឡើងថ្លៃម៉ាស ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្ររបស់ឱសថការីកម្ពុជា។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លាជុំវិញការដំឡើងថ្លៃម៉ាសខ្ពស់កប់ពពក ដោយអ្នកលក់ម៉ាស់ បន្ទាប់ពីមានការភ្ញាក់ផ្អើលនឹង ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា១ករណី នៅក្នុងប្រទេសកម្ពុជា។

សម្រាប់គណៈឱសថការីកម្ពុជា, ស្ថិតក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងតែជួបនូវបញ្ហានៃការផ្ទុះឡើងនូវវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលមានប្រភពពីទីក្រុងរ៉ូហានខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ជាហេតុធ្វើឱ្យប្រជាជនកម្ពុជា មានតម្រូវការចាំបាច់ក្នុងការពាក់ម៉ាសដើម្បីការពារការឆ្លងមេរោគប្រភេទថ្មីនេះ។ គណៈឱសថការីកម្ពុជាសង្កេតឃើញឱសថស្ថានមួយចំនួនបានឆ្លៀតឱកាសដំឡើងថ្លៃម៉ាសហួសហេតុ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រ ក៏ដូចជាកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជា។

សេចក្តីអំពាវនាវរបស់គណៈឱសថការីកម្ពុជា បានបញ្ជាក់ថា៖ «ឱសថការីទាំងអស់ត្រូវតែគោរពឱ្យបាននូវ ក្រមសីលធម៌ឱសថការី ក៏ដូចជាចូលរួមចំណែកក្នុងការកាត់បន្ថយការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី(2019-nCoV)» ៕

ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់គណៈឱសថការីកម្ពុជា៖


អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យករណី និងជម្រះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអាជ្ញាបណ្ណប្រកបអាជីវកម្ម​សេវាកម្មស្នាក់នៅទេសចរណ៍(បើកថ្មី) ចំនួន០១កន្លែង ផ្ទះសំណាក់ វីភីកោះកុង របស់លោក សំឃិត វៀន ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    រដ្ឋបាលកោះស្ដេច បានធ្វេីសំបុត្រកំណេីតកុមារីឈ្មោះ ជីង ជេននី រយ:ពេល ១ម៉ោង ៣០នាទី ហេីយបានបញ្ជូលក្នុងប័ណ្ណសមធម៌ និងកញ្ចប់គ្រួសារគោលជូនប្រជាពលរដ្ឋមកពី ភូមិពាមកាយ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។