លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទ អមដំណើរ លោក ហាក់ ឡេង អភិបាលរងខេត្ត តំណាង លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញចូលរួមបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពទ្ធសីមា វត្តគិរីមាលីជលសាធម្មទស្សនា(ហៅវត្តភ្នំត្រងោល)ស្ថិតនៅក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!