រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន ព្រមទាំងសម្ភារកីឡាមួយចំនួនជូនដល់ក្រុមកីឡាករ កីឡាការិនីក្នុងទីរួមស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបូទុមសាគរបានរៀបចំពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន ព្រមទាំងសម្ភារកីឡាមួយចំនួនជូនដល់ក្រុមកីឡាករ កីឡាការិនីក្នុងទីរួមស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ក្រុមកីឡាករ កីឡាការិនីក្នុងមួយក្រុមទទួលបានដូចជា៖

-ក្រុមកីឡាករត្រចៀកកាំអេសស៊ី ប្រគល់ជូនឯកសណ្ឋានកីឡា៣០កំផ្លេរ និងបាល់ទាត់៤បាល់

-ក្រុមកីឡាករបូទុមសាគរយូណាយធីត ប្រគល់ជូនឯកសណ្ឋានកីឡា៣០កំផ្លេរ និងបាល់ទាត់៤បាល់

-ក្រុមកីឡាការិនីយុវនារីស្រុកបូទុមសាគរ ប្រគល់ជូនឯកសណ្ឋានកីឡា៣០កំផ្លេរ និងបាល់ទាត់៤បាល់

*កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ប្រគល់ឯកសណ្ឋាន ព្រមទាំងសម្ភារកីឡាមួយចំនួនជូនដល់ក្រុមកីឡាករទាំង២ក្រុម

-ក្រុមកីឡាករគោព្រៃសុវណ្ណាបៃតង ប្រគល់ជូនឯកសណ្ឋានកីឡា៣០កំផ្លេរ និងបាល់ទាត់៤បាល់

-ក្រុមកីឡាករម៉ាហាត់ហ្ឌារ៉ុលសលីហីន ប្រគល់ជូនឯកសណ្ឋានកីឡា៣០កំផ្លេរ និងបាល់ទាត់៤បាល់

ពិធីសំណេះសំណាល និងប្រគល់ឯកសណ្ឋាន ព្រមទាំងសម្ភារៈកីឡាទាំងពីលើកចំនួន៥ក្រុម ក្នុងនោះឯកសណ្ឋានកីឡាចំនួន១៥០កំផ្លេរ បាល់ទាត់២០បាល់ 

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានផ្ដាំផ្ញើដល់ក្រុមកីឡាករដែលបានចូលរួមចេះសាមគ្គីគ្នា ស្រលាញ់ ចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយរាល់ការប្រកួតត្រូវគោរពនៅច្បាប់របស់កីឡា រួបរួមគ្នាជៀសឆ្ងាយពីគ្រៀងញៀននិងល្បែងផ្សេងៗដែលសង្គមស្អប់ខ្ពើម។ នាពេលខាមុខស្រុកនឹងរៀបចំការប្រកួតពានរង្វាន់ថ្នាក់ស្រុកដើម្បីលើកកម្ពស់ដល់វិស័យកីឡាក្នុងមូលដ្ឋានផង និងជ្រើសរើសចម្រេញយកជើងឯកថ្នាក់យកទៅប្រកួតនៅទីរួមខេត្ត ពានរង្វាន់ លោកជំទាវអភិបាលខេត្តកោះកុង។ បន្ទាប់មកលោកអភិបាលស្រុក មានមតិបន្ដថាចំពោះវិស័យកីឡាជាផ្នែកមួយចំណែក តែការសិក្សាគឺជាចំណែកមួយដ៏សំខាន់សម្រាប់ប្អូនៗនាពេលអនាគត់ ហើយលោកអភិបាលបានសំណូមពរដល់ក្រុមកីឡាករទាំងអស់ ចំនួន៣ចំណុច៖

  ១/ត្រូវខំប្រឹងប្រែងរៀនសូត្រ និងធ្វើជាយុវជនគំរូដល់ប្អូនៗជំនាន់ក្រោយ

  ២/ជួយថែទាំអនាម័យបរិស្ថាន ទាំងនៅសាលារៀន ក្នុងមូលដ្ឋានរស់នៅ និងធ្វើការផ្សព្វផ្សាយណែនាំបន្ដ

  ៣/ចំពោះប្អូនៗគ្រប់អាយុនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា។ 

ក្នុងពិធីនេះដែរដោយមានការអញ្ជើញចូលរួម៖

-លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក

-លោកនាយករដ្ឋបាលសាលាស្រុក

-លោកប្រធាន អនុប្រធាន ការិយាល័យអប់រំ

-លោកនាយកវិទ្យាល័យបូទុមសាគរ

-ក្រុមកីឡាករ កីឡាការិនី សរុបចំនួន៨៥នាក់ស្រី៣៤នាក់ នៅសាល(ក)សាលាស្រុកបូទុមសាគរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃសៅរ៍ ៥ កើត ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២

ខែតុលា 29, 2022

ព្រះ​រាជ​ពិធី​គ្រង​ព្រះ​បរម​រាជ​សម្បត្តិ​របស់​ ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (King's Coronation Day)

អត្ថបទទាក់ទង