លោក សុខ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុកមណ្ឌលសីមា និងលោក រស់ ជីវិន អនុប្រធានការិយាល័យ ដ.ន.ស.ភ. បានអញ្ជើញអមដំណើរ បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ចូលរួមទស្សនកិច្ចតំបន់ប៉ាន់តៃ អ៉ីនដា កូសាំប៉ី និងតំបន់វារីវប្បកម្មកេតាប៉ាង នៃក្រុងតាំងហ្គារាំង ប្រទេសឥណ្ឌូនេស៊ី ។
ដំណើរទស្សនកិច្ចនេះបានផ្តល់ចំណេះដឹងជាច្រើនអំពីការគ្រប់គ្រងធនធានធម្មជាតិ និងសហគមន៍តាមរយៈការធ្វើវារីវប្បកម្ម រួមបញ្ចូលទាំងការអភិវឌ្ឍទេសចរណ៍ ។ ទន្ទឹមនេះ ក្រុមកាងារក៏បានស្វែងយល់អំពីការថែរក្សា និងសម្អាតឆ្នេរនៅក្នុងគម្រោងអភិវឌ្ឍន៍ដីនៃតំបន់រណប ។
ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២