រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ញត្តិថ្កោលទោស ក្រុមប្រឹក្សាស្រុកកោះកុង ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើ ព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា

ក្នុងនាមក្រុមប្រឹក្សាស្រុកកោះកុង យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតមកលើ ព្រះចេស្តា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជារាស្ត្រខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ការប្រើពាក្យសម្តីអសុរសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានផ្សព្វផ្សាយជាសាធារណៈប្រមាថមកលើ អង្គព្រះមហាក្សត្របែបនេះ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាស្រុកកោះកុង មិនអាចទទួលយកបានជាដាច់ខាត និងសូមថ្កោលទោសយ៉ាងដាច់អហង្ការបំផុតចំពោះ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ តែងត ពោលពាក្យប៉ះពាល់ដល់ ព្រះកិត្តិនាម ព្រះករុណា អង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរ ព្រះអង្គកំពុង បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម នៃឯកភាពជាតិ និងនិរន្តរភាពជាតិខ្មែរ ។ ចំពោះការប្រមាថដ៏ធ្ងន់ធ្ងរមក លើ ព្រះចេស្តារអង្គព្រះមហាក្សត្រ ជាទង្វើរំលោភបំពានលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញ ដែលត្រូវផ្ដន្ទាទោស តាមបញ្ញត្តិ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះជនក្បត់ជាតិ៣ ជំនាន់ សម រង្សី និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំចាត់ចោលនយោ បាយជ្រុលនិយមរបស់ជនក្បត់ជាតិ ដើម្បីរក្សាបាននូវសន្តិភាព និងសេចក្តីសុខរបស់ប្រជារាស្ត្រខ្មែរទូទាំងព្រះ រាជាណាចក្រកម្ពុជា ។

អត្ថបទទាក់ទង