រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកស្រែអំបិល បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ណុប ប៊ុនណារី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ

ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ណុប ប៊ុនណារី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សមាសភាពចូលរួមចំនួន១២រូបស្រី០៩រូប កូរ៉ុមសរុប១៩រូប។ របៀបវារ:

១.ពិនិត្យកំណត់ហេតុកិច្ចប្រជុំខែមុន ខែកញ្ញា ឆ្នាំ ២០២២

២.ស្តាប់របាយការណ៍ខែតុលា ឆ្នាំ២០២២

៣.ផែនការសកម្មភាពខែវិច្ឆិកា របស់ គ.ក.ស.ក

៤.បញ្ហាផ្សេងៗ។

ប្រភព:អ៊ុន សុខឃាង

អត្ថបទទាក់ទង