រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំខែ​តុលា ឆ្នាំ២០២២

ស្រុកកោះកុង ៖ ព្រឹកថ្ងៃអង្គារ ១ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក)​ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែតុលា ដើម្បីបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៦រូប ស្រី ០៦រូប នៅសាលប្រជុំសាលាស្រុកកោះកុង។

របៀបវារៈកិច្ចប្រជុំ
១/ចុះបញ្ចីវត្តមាន
២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
៣/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២២
៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២២
៥/បញ្ហាប្រឈមដំណោះស្រាយនិងផ្សេងៗ
៦/ផែនការសកម្មភាពបន្ត
៧/បូកសរុបនិងបិទកិច្ចប្រជុំ

អត្ថបទទាក់ទង