រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting)ត្រួតពិនិត្យលើការងារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២

លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងចូលរួមប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ(Zoom Meeting) ត្រួតពិនិត្យលើដំណើរការងារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖​ ០៥ ធ្នូ ២០២២ ក្រោមអធិបតីភាពឯកឧត្ដមយ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រីនាយកដ្ឋាន កិច្ចការប្រឡង នា.មធ្យមសិក្សា ប្រធាន អនុប្រធានមន្ទីរ អយក.រាជធានី ខេត្ត ការិ.កិច្ចការប្រឡង និងការិ.មធ្យមសិក្សានៃមន្ទីរ២៥រាជធានី ខេត្ត សរុបប្រមាណ១១៥នាក់។ឯកឧត្ដម ហួរ ឈុនគ្រី ប្រធានគណៈគ្រប់គ្រងនា.កិច្ចការប្រឡងបានធ្វើបងទបង្ហាញកម្មវិធីការងាររៀបចំការប្រឡងជូនឯកឧត្ដមគណៈអធិបតី និងសមាជិក សមាជិកាដែលមានវត្តមានក្នុងកិច្ចប្រជុំ និងមានរបាយការណ៍ពីស្ថានភាពមណ្ឌលប្រឡងមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ ការរៀន និងបង្រៀនរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ឧត្ដរមានជ័យ បន្ទាយមានជ័យ កំពង់ធំ និងខេត្តបាត់ដំបង។ ជាលទ្ធផល ឯ់កឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន៖
១/ជំរុញឯ.ឧ.លាង សេងហាក់ ឯ.ឧ. អ៊ុម រម្យណី ឯ.ឧ.ណាត ប៊ុនរឿន និងឯ.ឧ.ហួរ ឈុនគ្រី ពិនិត្យដោយយកចិត្តទុកដាក់លើប្រព័ន្ធកុំព្យូទ័រ និងធ្វើរបាយការណ៍ដាច់ដោយឡែកជូនឯ.ឧ.រដ្ឋមន្ត្រី
២/ជំរុញការត្រួតពិនិត្យមណ្ឌលសំណេរ ពិសេសបញ្ហាទឹក និងអគ្គិសនី
៣/ផ្ទៀងផ្ទាត់បញ្ជីស្នើគណៈមេប្រយោគ ដើម្បីត្រៀមបើកវគ្គបំប៉ន ដែលមានឯ.ឧ.ហួរ ឈុនគ្រី និងឯ.ឧ.ឡោ ឆវណ្ណា ជាអ្នកទទួលបន្ទុកកិច្ចការនេះ
៤/ស្នើឯ.ឧ. ស សុខា រៀបចំកិច្ចប្រជុំពាក់ព័ន្ធកិច្ចការសន្តិសុខ សុវត្ថិភាពមណ្ឌលប្រឡង
៥/ស្នើ លោកជំទាវ គឹម សេដ្ឋានី និងលោក សុខ ថា រៀបចំខិត្តបណ្ណ និងកម្រងសំណួរផ្សេងៗពាក់ព័ន្ធនឹងការងារប្រឡងធ្វើការផ្សព្វផ្សាយជាPoster ឬតាមគេហទំព័រផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបណ្ដាញទំនាក់ទំនងសង្គមផ្លូវការនានាឱ្យបានទូលំទូលាយ។(អត្ថបទ៖ ហង់ សុវណ្ណ)

អត្ថបទទាក់ទង