រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គសិក្ខាសាលាស្តីពី «ដើម្បីការគ្រប់គ្រងបរិស្ថានទឹកប្រកបដោយនិរន្តរភាពនៅកម្ពុជាក្នុងបរិបទនៃបម្រែបម្រួលពិភពលោក៖ តួនាទីនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងអន្តរវិនិច្ឆ័យ»។

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាស្តីពី «ដើម្បីការគ្រប់គ្រងបរិស្ថានទឹកប្រកបដោយនិរន្តរភាពនៅកម្ពុជាក្នុងបរិបទនៃបម្រែបម្រួលពិភពលោក៖ តួនាទីនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងអន្តរវិនិច្ឆ័យ»។
សិក្ខាសាលានេះមានគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពី៖
• សេវាអេកូឡូស៊ី ជាមួយនឹងគោលគំនិត និងការអនុវត្ត
• បញ្ហាបរិស្ថានទឹក
• យន្តការឆ្លើយតបរួមបញ្ចូលគ្នា
• និងតួនាទីសំខាន់នៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងអន្តរវិនិច្ឆ័យក្នុងការគ្រប់គ្រងបរិស្ថានទឹក ប្រកបដោយនិរន្តរភាពនៅកម្ពុជា។
ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សារុន អនុរដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ÷ នាយកដ្ឋានបណ្តុះបណ្តាលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ២៥ រាជធានី-ខេត្ត តាមរយៈអនឡាញ កម្មវិធី Zoom meeting ។
=======✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ។

អត្ថបទទាក់ទង