រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថានសហការជាមួយលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចូលរួមប្រជុំក្រុមកសិករ ពេលព្រឹក ចុះតាមដាន ត្រួតពិនិត្យ និងជួយដោះស្រាយបញ្ហារបច្ចេកទេសកសិករពេលរសៀលនៅភូមិព្រែកខ្យង ឃុំតានូន

តាមការចាត់តាំងរបស់រដ្ឋបាលស្រុក​: ​ ​លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថានសហការជាមួយលោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ លោក សឹង លី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ចូលរួមប្រជុំក្រុមកសិករ ពេលព្រឹក ចុះតាមដាន ត្រួតពិនិត្យ និងជួយដោះស្រាយបញ្ហារបច្ចេកទេសកសិករពេលរសៀលនៅភូមិព្រែកខ្យង ឃុំតានូន។

•លោក នាង​ ពិសិដ្ឋ​ អនុប្រធានការិយាល័យកសិកម្ម​ ធនធាន ធម្មជាតិ និងបរិស្ថាន    សហការជាមួយលោក គុំ សំនិត មន្ត្រីគម្រោងស្ទៀរ រៀបចំកម្មវិធីរំលឹកឡើងវិញនូវចំណេះដឹងបច្ចេកទេសលើដំណាំបន្លែ វិភាគផលិតកម្ម និងទីផ្សាដល់កសិករ ពេលព្រឹកចូលរួមប្រជុំក្រុមកសិករ និងចុះជួយដោះស្រាយបញ្ហារបច្ចេកទេសកសិករពេលរសៀលនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

==================

ថ្ងៃព្រហស្បតិ៍ ៣ រោច ខែអស្សុជ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

October 13, 2022

អត្ថបទទាក់ទង