ឃុំតាតៃក្រោម: ថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក។
លោក ហួន ណាក់ ជំទប់ទី២ឃុំ បានដឹកនាំក្រុមការងាររួមមាន៖ សមាជិកក្រុមប្រឹក្សាឃុំ និង អនុភូមិអន្លង់វ៉ាក់ បានចុះពិនិត្យទីតាំងកំពង់ផែក្រួសក្លាវែត ០១កន្លែង ដើម្បីណែនាំ និងបញ្ជាក់ដល់ក្រុមហ៊ុន អំពីការទន្ទា្រនយកចំណីព្រែកធ្វើជាកម្មសិទ្ធិ គឺជាអំពើខុសច្បាប់ និងពន្យល់បន្ថែមរាល់ការអាស្រ័យផល ឬអភិវឌ្ឍលើដីចំណីព្រែក ត្រូវមានច្បាប់អនុញ្ញាតជាមុន ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម