សាលាស្រុកបូទុមសាគរ នៅសាលប្រជុំអាគារ”ខ”បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធ និងការចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ព្រំដី ដែលមានទីតាំងស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូលរួមពីអាជ្ញាធរ ភូមិ ឃុំ និងភាគីពាក់ព័ន្ធ។
ក្រោយពីបានចុះត្រួតពិនិត្យដល់ទីតាំងជាក់ស្តែង និងបានផ្ទៀងផ្ទាត់តាមចំណុចនិយាយមកា នៃព្រំដីនីមួយៗដែលស្រាប់ ភាគីពាក់ព័ន្ធបានឯកភាពគ្នាទៅតាមការផ្ទៀងផ្ទាត់របស់ក្រុមការងារ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២
October 13, 2022






