ដោយមានការចាត់តាំងពីលោក អភិបាលស្រុក លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក ដឹកនាំក្រុមការងារស្រុក ចុះសហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក ចុះពិនិត្យសំណង់កំពុងសាងសង់ ចំនួន២ទីតាំង ស្ថិតនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយពីក្រុមការងារ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងរួចមក បានដឹងថា :
– ទីតាំងទី១ ផ្ទះឈ្មោះ ចាន់ ណាក់ និង មាស ហេង ពុំទាន់បានសុំច្បាប់នៅឡើងទេ ដោយក្រុមការងារបានណែនាំឱ្យ គាត់មកដាក់ពាក្យស្នើសុំសាងសង់នៅការិយាល័យច្រកចេញចូលតែមួយ ។
– ទីតាំងទី២ ផ្ទះឈ្មោះ យ៉ែម សុភាវុធ ច្បាប់រត់ដល់ស្រុកហើយ តែនៅខ្វះ ប្លង់ស្ថាបត្យកម្ម ដោយក្រុមការងារបានណែនាំឱ្យគាត់មានប្លង់ស្ថាបត្យកម្ម ឱ្យបានគ្រប់គ្រាន់ទៅតាមច្បាប់ដែលបានកំណត់ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
————————–
ថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២
October 12, 2022






