ស្រុកកោះកុង: ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក។កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះកាពិ ដឹកនាំដោយលោក សាញ់ ច័ន្ទរះ នាយប៉ុស្តិ៍ បានចុះជួបជាមួយលោកមេភូមិ១ និងប្រជាពលរដ្ឋ ០៤នាក់ប្រុស ដើម្បីសម្រង់ពរត៌មានបទល្មើសផ្សេងៗដាក់ចូលក្នុងទម្រង់ទាំង៤ ពាក់ព័ន្ធការងារនគរបាល និងសហគមន៍ ។ និងបានបន្តចូលរួមជាមួយលោកមេភូមិ១ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ០១លើក ស្មើនឹង ០៦ខ្នងផ្ទះ មនុស្សចំនួន ១៣នាក់ ស្រី ០៨នាក់ ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ