រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ ចុះសួរសុខទុក្ខ ស្ត្រីឈ្មោះ ទូច ភន អាយុ ៤៩ឆ្នាំ មានជម្ងឺប្រចាំកាយកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិទួលគគីរលើ ដោយនាំយកទៅជាមួយនូវអំណោយផ្ទាល់ខ្លួន និងគ្រឿងឧបភោគបរិភោគ

លោក ឡេក ស៊ុធន់ មេឃុំ និងជាប្រធាន គ.ក.ន.ក ឃុំទួលគគីរ បានដឹកនាំសមាជិក គ.ក.ន.ក ឃុំ ចុះសួរសុខទុក្ខ ស្ត្រីឈ្មោះ ទូច ភន អាយុ ៤៩ឆ្នាំ មានជម្ងឺប្រចាំកាយកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិទួលគគីរលើ ដោយនាំយកទៅជាមួយនូវអំណោយផ្ទាល់ខ្លួន ជាគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ៣០ គ.ក្រ ទឹកសុទ្ធ ០២យួរ មីម៉ាម៉ា ០១កេស ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប ស្ករស ០១kg ខ្ទឹមសរ ០១kg ទឹកផ្លែឈើ ០១យួរ ប៊ីចេង ០១កញ្ចប់ កន្លះគីឡូ និងថវិកាសរុប ២២០,០០០រៀល ជាថវិកាផ្ទាល់ខ្លួនរបស់ :
១.លោក ឡេក ស៊ុធន់ មេឃុំ ចំនួន ១០០,០០០រៀល
២.ថវិកា គ.ក.ន.ក ឃុំ ចំនួន ៥០,០០០រៀល
៣.ថវិកាកញ្ញា ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ ចំនួន ២០,០០០រៀល
៤.ថវិកាលោក ប្រាក់ ឌីណា ស្មៀនឃុំ ចំនួន ៥០,០០០រៀល។
រសៀលថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២

អត្ថបទទាក់ទង