ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
វេលាម៉ោង ១៤ : ៣០ នាទីរសៀល
លោក អុី ម៉េងលាង ប្រធានមន្ទីរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារវិស័យកសិកម្ម រយៈពេល ៩ខែ ឆ្នាំ២០២២ និងទិសដៅអនុវត្តន៍បន្ត របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង។
ដោយមានការចូលរួមពី លោក-លោកស្រីអនុប្រធានមន្ទីរ, លោកនាយ-នាយរងខណ្ឌ នាយ-នាយរង- មន្ត្រីផ្នែក នាយ-នាយរង-មន្ត្រីសង្កាត់ និងមន្រ្តីខណ្ឌរដ្ឋបាលជលផល, លោកនាយ-នាយរងខណ្ឌ នាយ-នាយរង- មន្ត្រីផ្នែក នាយ-នាយរង-មន្ត្រីសង្កាត់និងមន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើ, លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរទាំងអស់, លោក-លោកស្រី មន្រ្តីជាប់កិច្ចសន្យាក្រោមឱវាទមន្ទីរទាំងអស់ មានអ្នកចូលរួមសរុបចំនួន ៤៥នាក់ ស្រី ០៥នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង