វេលាម៉ោង ០២ : ០០ នាទីរសៀល នៅសាលាស្រុកបូទុមសាគរ សាលប្រជុំអាគារ(ក) បានបើកកិច្ចប្រជុំពាក់ព័ន្ធការងារដីធ្លីនៅក្នុងមូលដ្ឋានស្រុកបូទុមសាគរ ក្រោមអធិបតីភាពលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលមានរបៀបវារៈដូចខាងក្រោមៈ
១)ការចុះពិនិត្យ និងវាស់វែងដីធ្លី
២)ការកាប់ទន្ទ្រានដី និងព័ទ្ធរបងយកដីរដ្ឋធ្វើជាកម្មសិទ្ធិ
៣)បញ្ហាសំណង់ដែលសាងសង់គ្មានច្បាប់
៤)បញ្ហាផ្សេងៗ
សមាសភាពអញ្ចើញចូលរូមមាន លោក អភិបាលរង លោកនាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកស្រី ប្រធានការិយាល័យចំណុះសាលាស្រុក អង្គភាពស្ថាប័នពាក់ព័ន្ធ លោកមេឃុំ ស្មៀនឃុំ ទាំងបួន និងលោកមេភូមិគ្រប់ភូមិ។
ប្រភព រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២
October 7, 2022