រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ សុខ​ ភិរម្យ​ អភិបាលស្រុក និងព្រះតេជគុណបិយធម្មោ​ ធី​ អាំភុន​ ព្រះគ្រូសូត្រស្ដាំ​ វត្តសមុទ្ធារាម​ បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គ្រួសារចំនួន ៦២ គ្រួសារ នៅចំនុចកោះលយ​ ភូមិចាំយាម​

លោក​ សុខ​ ភិរម្យ​ អភិបាលស្រុកមណ្ឌលសីមា ព្រះតេជគុណបិយធម្មោ​ ធី​ អាំភុន​ ព្រះគ្រូសូត្រស្ដាំ​ វត្តសមុទ្ធារាម​ (ហៅវត្តប៉ាក់ខ្លង) និងលោកស្រី គង់ វាសនា អនុប្រធានគណ:កម្មការអនុសាខាកាកក្របាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា បានចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសារ​ចំនួន ៥៨​ គ្រួសារ (ចាស់)​ និង០៤​ គ្រួសារ(ថ្មី)​ សរុប៦២​ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ​ចំនួន១០​ គីឡូ​ គ្រឿងបរិភោគចំនួន០១​ កញ្ចប់​ ទឹកសុទ្ធចំនួន០៣​ យួរ​ កូនដេីមខ្នុរចំនួន០១​ ដេីម​ និងថវិកាចំនួន២០,០០០រៀល​ (ដែលជារបស់លោក​ វង​ លីសៀក​ សរុបទឹកប្រាក់ចំនួន​១,២០០,០០០​ រៀល​ ជាសប្បុរសជនមកពីរាជធានីភ្នំពេញ​) នៅចំនុចកោះលយ​ ភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង​ ។
មានការចូលរួមពី មន្ត្រីរដ្ឋបាលស្រុក​ លោក​មេឃុំប៉ាក់ខ្លង​ សមាជិកភូមិ​ មេក្រុម​ កងកម្លាំងអាវុធហត្ថស្រុក​ កងកម្លាំងប៉ុស្តិ៍នគរបាលឃុំ​ ប្រជាការពារភូមិ​ និងបងប្អូនប្រជាពលរដ្ឋ​ ។
ថ្ងៃព្រហស្បតិ៍ ១១ កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ព.ស ២៥៦៦​
ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២

អត្ថបទទាក់ទង