ឃុំត្រពាំងរូង: ថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០នាទីព្រឹក លោក វ៉ាន់ឆៃ ផៃវង្ស សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូង និងកម្លាំងសិក្ខាកាម និងលោកមេភូមិ បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុង ដឹកនាំដោយលោកវរសេនីយ៍ត្រី ឆឹង ដួងច័ន្ទរស្មី អធិការរងផ្នែកប្រឆាំងគ្រឿងញៀន បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាពទាំង ៧ ចំនុច ដល់ប្រជាពលរដ្ឋរស់នៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម:
១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
២.ផ្សព្វផ្សាយអំពីគ្មានបទល្មើស លួច ឆក់ ប្លន់គ្រឿងញៀន ល្បែងសុីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទនិងការបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។
៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ គ្មានហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង។
៤.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច។
វេទិកាផ្សព្វផ្សាយខាងលើ មានប្រជាពលរដ្ឋចូលរួមចំនួន ២២នាក់ ស្រី ១៨នាក់ និងកម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង