ថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទីព្រឹក ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក ដើម្បីអនុម័ត លើករបៀបវារៈសំខាន់ៗមួយចំនួន សមាសភាពចូលរួមមាន លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រី ប្រធាន ឬអនុប្រធាន លោកមេឃុំ និងជំទប់ឃុំទាំ៤ សរុប ៣៣នាក់ ស្រី ០៤នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។