ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានដឹកនំាក្រុមការងារចុះផ្សព្វផ្សាយតាមខ្នងផ្ទះ ដើម្បីផ្តល់ពត៌មានជូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់អប្សារា និងដើម្បីដោះដូរទីតាំង ដែលស្ថិតនៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។