ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ៣,០០នាទីរសៀល លោក លឹម ឌី ចៅសង្កាត់ដងទង់ និង លោកចៅសង្កាត់រងទី១ និងទី២ បានផ្ដល់អំណោយជូនលោកតាម្នាក់ឈ្មោះ នួន ទូច ភេទប្រុស អាយុ ៦៥ឆ្នាំ មានជីវភាពក្រីក្រខ្លាំង ស្នាក់នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ អំណោយរួមមានអង្ករ១០គីឡូ គ្រឿងទេស និងមី១០កញ្ចប់ ។
ការផ្តល់អំណោយនេះបានរៀបចំឡើងនៅសាលាសង្កាត់ដងទង់។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#