រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាព របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង

កិច្ចប្រជុំគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាព របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។

        នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាព ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ  អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង។  កិច្ចប្រជុំនោះ មានរបៀបវារៈ ដូចខាងក្រោម :

១.  ពិនិត្យមើលកំណតស់ហេតុ និងសេចក្តីសម្រេចនៃកិច្ចប្រជុំពីខែមុន ។
២.ពិនិត្យតាមដានសេចក្តីសម្រេចនាៗ និងអនុសាសន៍ដែលបានអនុម័តនៅពេលប្រជុំលើកមុនលើបញ្ហាបច្ចេកទេស។
៣. ផ្សព្វផ្សាយគោលការណ៍ណែនាំជាតិចំនួនពីរ (ស្តីពីការអនុវត្តន៍មន្ទីរពេទ្យស្រលាញ់ទារក និងការធ្វើអោយប្រសើរឡើងគុណភាពនៃការថែទាំសារវន្តទារកទើបនឹងកើត)។
៤.ការបង្ហាញ និងពិភាក្សាលើសកម្មភាពការងារបច្ចេកទេសដែលផ្នែកនីមួយៗលើកឡើងពីបញ្ហាក្នុងខែ។
៥.  ការវិភាគព័ត៌មានដែលទទួលបានមកពីប្រអប់សំបុត្រសំណូមពរក្នុងខែ។
៦.  ផ្សេងៗ។
៧.  បូកសរុបសេចក្តីសម្រេច និងបិទកិច្ចប្រជុំ។

អត្ថបទទាក់ទង