រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្លាំងប៉ុសិ៍្ដចំនួន ០៤នាក់ បានចេញល្បាតនៅក្នុងមូលដ្ឋាន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ស្ថិតនៅភូមិដីទំនាប និងភូមិត្រពាំងរូង ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងពាំងរូង: ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។លោក យោង ចាន់ឌី នាយប៉ុស្តិ៍ បានប្រជុំនៅប៉ុស្តិ៍ និងដឹកនាំកម្លាំងប៉ុសិ៍្ត រួមនឹងសិក្ខាកាមចុះកម្មសិក្សាថ្មី បានចេញល្បាតនៅក្នុងមូលដ្ឋាន និងចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីបែបបទនៃការផ្តល់សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) សេចក្តីជូនដំណឹងស្តីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ទុតិយតា និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងបង្ការទប់ស្កាត់ ការចែកចាយ ជួញដូរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន បានចំនួន ៧ខ្នងផ្ទះ ប្រជាពលរដ្ឋរួមចំនួន ១៧នាក់ ស្រី ០៩នាក់ និងប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីត្រៀមអនុវត្តន៍ តួនាទី ភារកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងមានផែនការទប់ស្កាត់បានទាន់ពេលវេលា។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង