រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបូកសរុបការងារសប្តាហ៍ទី៣ ខែកញ្ញា និងដាក់ផែនការសប្តាហ៍បន្ទាប់

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ÷
១.បូកសរុបការងារសប្តាហ៍ទី៣ ខែកញ្ញា និងដាក់ផែនការសប្តាហ៍បន្ទាប់។
២.ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជូននាយសេនាធិការរង លើការងារជំនាញនីមួយៗ។
៣.ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ និងពិធីបុណ្យផ្សេងៗ។
៤.ផ្សព្វផ្សាយនូវសំណើសូមបង្កើតក្រុមការងារ បញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់កងរាជអាវុធហត្ថខេត្តកោះកុង។
ដោយមានការអញ្ជើញចូលរួមពី មេបញ្ជាការរង-នាយសេនាធិការរង-ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យចំណុះមេបញ្ជាការ៕
ថ្ងៃអង្គារ ២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ September 27, 2022

អត្ថបទទាក់ទង