រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានទទួលស្វាគមន៍លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកស្រីម្ចាស់ហាងកាហ្វេ GOLD នៃកោះកុង ចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្តកោះស្រឡៅ ។

ឃុំកោះកាពិ: ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអាជ្ញាធរភូមិ ចូលរួមស្វាគមន៍លោក ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកស្រីម្ចាស់ហាងកាហ្វេ GOLD នៃកោះកុង ចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅវត្តកោះស្រឡៅ ព្រមទាំងនាំយកនូវ អំណោយមួយចំនួនចែកជូនគ្រួសារក្រីក្រ ចំនួន ៣០គ្រួសារ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សចំនួន ១១០នាក់ អំណោយទាំងនោះរួមមាន: គ្រួសារក្រីក្រចំនួន ៣០គ្រួសារក្នុងមួយគ្រួសារ ទទួលបាននូវ ភួយចំនួន១ សារ៉ុងចំនួន១ សាប៊ូដុសខ្លួនចំនួន១ដុំ និងថវិកាចំនួន ៣០,០០០ រៀល ចំពោះសិស្សានុសិស្សទទួលបាន សៀវភៅចំនួន១ក្បាល ថវិកាចំនួន៣,០០០រៀល និងលោកគ្រូអ្នកគ្រូចំនួន៥នាក់ ក្នុងម្នាក់ៗទទួល បានថវិកាចំនួន ៥០,០០០ រៀល។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង