/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌទី១៣ ក្នុងព្រះវស្សា ព.ស.២៥៦៦ គ.ស.២០២២ នាវត្តប្រជារដ្ឋកំសាន្តឋានសួរ(ហៅវត្តទួលពោធិ៍ថ្មី) ភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិ ក្នុងព្រះពុទ្ធសាសនា

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌទី១៣ ក្នុងព្រះវស្សា ព.ស.២៥៦៦ គ.ស.២០២២ នាវត្តប្រជារដ្ឋកំសាន្តឋានសួរ(ហៅវត្តទួលពោធិ៍ថ្មី) ភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃអង្គសាវ័ក ដែលគង់ចាំព្រះវស្សា និងថែរក្សាប្រពៃណីជាតិ ក្នុងព្រះពុទ្ធសាសនា។

ក្នុងកិច្ចប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១៣នេះផងដែរ  លោកអភិបាលស្រុក បាននាំយកទេយ្យវត្ថុ មាន គ្រឿងឧបភោគ បរិភោគបច្ច័យថ្វាយប្រគេនព្រះសង្ឃ ដើម្បីជាប្រយោជន៍ឧទ្ទិសមហាកុសលផលបុណ្យ ជូនជីដូន ជីតា មាតា បិតា ញាតិការគ្រប់ៗសន្តាននិងជូនដល់វិញ្ញាណក្ខន្ធ នៃបុព្វការីជន អ្នកស្នេហាជាតិមាតុភូមិ ព្រមទាំងវិញាណក្ខន្ធ នៃប្រជាជនកម្ពុជា ដែលបានអនិច្ចកម្មនារបប់៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

លោក អភិបាលស្រុក បានជូនបច្ច័យ ដល់លោកតា លោកយាយព្រមទាំងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ទទួលបានព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពល ជានិច្ចនិរន្តរ៍តរៀងទៅ៕

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

======================

ថ្ងៃព្រហស្បតិ៍ ១២ រោច ខែភទ្របទ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២

ខែកញ្ញា 22, 2022

បិណ្ឌ ១២ (Ben 13)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ និងការដាក់ឱ្យដំណើរការគម្រោងរេដបូកព្រៃ កោងកាងនៃដែនជម្រក សត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី«ការរៀបចំរបាយការណ៍ អំពីលទ្ធផលប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបទីតាំងស្តុកទុក និងការចែកចាយផលិតផលបង្កកនៅតាមភូមិសាស្រ្តនានាក្នុងខេត្តកោះកុង»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន

  • ហេង គីមឆន/
    13/06/2026

    ឧត្តមសេនីយ៍ត្រី ឥន្ទ វណ្ណរិទ្ធ នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    13/06/2026

    ឯកឧត្តម វ៉ា ស៊ិនភីរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្តកោះកុង បរិច្ចាគថវិកាចំនួន ២០០,០០០ រៀល ជូនសាខាកាកបាទក្រហមកម្ពុជា​ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    13/06/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្ដីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ