រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានចុះបើកវេទិកាសាធារណៈ ស្តីពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ចំនុច ជូនប្រជាពលរដ្ឋ នៅចំណុចឡាំដាំ ស្ថិតក្នុងភូមិ១ នៃឃុំកោះកាពិ។

ឃុំកោះកាពិ: ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ១ និងកម្លាំងប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ និងដោយមានការចូលរួមសហការជាមួយកម្លាំងប៉ុស្តិ៍នគបាលការពារព្រំដែនទឹក ចំនុចឡាំដាំ ចុះបើកវេទិកា សាធារណៈ ស្តីពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង ៧ចំនុច ជូនប្រជាពលរដ្ឋ នៅភូមិ១ ដែលមានអ្នកចូលរួមចំនួន ២៥នាក់ ស្រី ២១នាក់ ។ និងក្រោយពីវេទិកាបានបញ្ចប់ លោកស្រីក៏បានចុះ សួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្ថិតនៅចំនុចឡាំដាំ ភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង