រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន នៅសាលាឃុំត្រពាំងរូង ។

ឃុំត្រពាំងរូង: ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក។

ក្រុមប្រឹក្សាឃុំត្រពាំងរូង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខ្លួន ក្រោមអធិបតីភាពលោក លៀង សាម៉ាត ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុកចំនួន ០៣នាក់ លោក លោកស្រី ក្រុមប្រឹក្សាឃុំ ០៤នាក់ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ មេភូមិទាំង៤ នាយកសាលាបឋមសិក្សាទាំង២ និងលោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំត្រពាំងរូង សរុបចំនួន ១៧នាក់ ស្រី ០៣នាក់​ នៅសាលាឃុំត្រពាំងរូង។ កិច្ចប្រជុំនេះមានរបៀបវារ:ដូចខាងក្រោម:

១. ពិនិត្យកូរ៉ុម

២.ពិនិត្យ និងអនុម័តរបៀបវារ:

៣. ពិនិត្យ ពិភាក្សា និងអនុម័តកំណត់ហេតុអង្គប្រជុំខែមុន

៤. ពិនិត្យ និងអនុម័តសេចក្ដីព្រាង  របាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០២២

៥. បញ្ហាផ្សេងៗ

៦. ផែនការបន្ត

៧. បិទអង្គប្រជុំ   

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង