ស្រុកកោះកុង៖ ព្រឹកថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សេង គីមហ៊ូន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងលោក អ៊ឹង បឺត ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ និងជាសមាជិក ស.ស.យ.ក.ស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធាន ស.ស.យ.ក.ស្រុកកោះកុង ដឹកនាំយុវជនស.ស.យ.ក.ស្រុកកោះកុង នាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនចូលរួមកាន់បិណ្ឌទី១១ នៅវត្តតេជោពោធិរាម (ហៅវត្តកោះអណ្តែត) ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។