ឃុំជ្រោយប្រស់៖ ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វា ស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ។
លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ បានដឹកនាំលោក លោស្រី សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងកម្លាំងប៉ុស្តិ៍ បានទួលស្វាគមន៍ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញាអយ្យការអម សាលាដំបូងខេត្តកោះកុង ព្រមទាំង លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម គង់ មនោ ស្នងការរដ្ឋាននគរបាលខេត្តកោះកុង លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ព្រមទាំងលោក លោកស្រីព្រះរាជអាជ្ញារង និងលោក លោកស្រីប្រតិភូអមដំណើរ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី១០ នៅវត្តឧទ័យ្យរាម ( ហៅវត្តជ្រោយប្រស់) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយបស់ ស្រុកកោះកុង ខេត្តកោះកុង ព្រមទាំងចែកអំណោយគ្រឿងឧបភោគ បរិភោគរួមមាន: អង្ករ ៥០គីឡូ ទឹកត្រី ទឹកស៊ីអៀវ ស្ករសរ ប៊ិចេង អំបិល និងទឹកប្រាក់ចំនួន ៦០,០០០រៀល ក្នុងមួយគ្រួសារៗ ជូនដល់គ្រួសារក្រីក្រចំនួន ២០គ្រួសារ និងតាជី យាយជី ដូចជា ក្រមា ផួយ ចំនួន ២០ គ្រួសារ និងទឹកប្រាក់ក្នុងមួយគ្រួសារចំនួន ៦០,០០០រៀល នៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់