ឃុំតាតៃក្រោម: ថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨.៣០ព្រឹកលោកស្រី ស៊ើត សុខុម សមាជិកក្រុមប្រឹក្សាឃុំ និងជាទទួលបន្ទុក អ.ក.គ.កឃុំ និងលោក ជួន ចិន្តា ស្មៀនឃុំបានចូលរួមប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីការទទួលជនវិបល្លាសស្មារតីដែលគ្មានទីតាំង ឱ្យស្នាក់នៅក្នុងមណ្ឌលថែទាំ និងព្យាបាលនីតិវិធីសម្បទាជនវិបល្លាស នៅសាលាស្រុកកោះកុង រៀបចំដោយរដ្ឋបាលខេត្តកោះកុង និងសម្របសម្រួលដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំតាតៃក្រោម