រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការងារមួយចំនួនក្នុងមូលដ្ឋានឃុំ នៅសាលាឃុំត្រពាំងរូង។

ឃុំត្រពាំងរូង: ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ២:០០ នាទីរសៀល ។លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើរបៀបវារ: ចំនួន ០២ រួមមាន:

១.ស្ដីពីការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងមូលដ្ឋានឃុំ

២.ការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

សមាសភាពចូលរួមមាន: ក្រុមការងារថ្នាក់ឃុំ អាជ្ញាធរភូមិទាំង៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង នៅសាលាឃុំត្រពាំងរូង។

ប្រភព: រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង