រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានចូលរួមអមដំណើរ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌវេនទី៨ នៅវត្តចំនួន ០២ នៅក្នុងឃុំកោះកាពិ។

ឃុំកោះកាពិ: ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាការពារភូមិ បានចូលរួមអមដំណើរ លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌវេនទី៨ នៅវត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ) នៅភូមិកោះស្រឡៅ ព្រមទាំងបានយកទេយ្យទានមួយចំនួនមកប្រគេនព្រះសង្ឃរង់ចាំព្រះវស្សានៅវត្ត សុវណ្ណបពត៌ (ហៅវត្តកោះកាពិ) ស្ថិតនៅភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

អត្ថបទទាក់ទង