/ / /

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង ចុះពិនិត្យ និងស្រាវជ្រាវករណីបណ្តឹងដែលប្រព្រឹត្ត និង/ឬ ពាក់ព័ន្ធនឹងជនបរទេស ក្នុងទីតាំងក្រុមហ៊ុនវិនិយោគ ក្នុងភូមិសាស្រ្តខេត្ត

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យជនបរទេស នៃក្រុមការងារប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៃរដ្ឋបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ក្រោមកិច្ចសហការសម្របម្រួលពី លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះពិនិត្យ និងស្រាវជ្រាវបណ្តឹងដែលប្រព្រឹត្ត និង/ឬ ពាក់ព័ន្ធនឹងជនបរទេស ចំនួន ០២ករណី ក្នុងទីតាំងក្រុមហ៊ុនវិនិយោគក្នុងភូមិសាស្រ្តខេត្ត រួមមាន :

១- បណ្តឹងរបស់ ឈ្មោះ យី បាវលីន(Yi Bao Lin) ដែលកំពុងស្នាក់នៅក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន ឡុង បេយ៍ (Long Bay) ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ស្នើសូមកិច្ចអន្តរាគមន៍ដើម្បីបានវិលត្រឡប់ទៅប្រទេសកំណើត។
*ជាលទ្ធផល ក្រុមការងារបានស្រាវជ្រាវរកឃើញថា៖
–  ឈ្មោះ យី បាវលីន(Yi Bao Lin)  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន បាននិងកំពុងស្នាក់ ក្នុងបន្ទប់លេខ៥០៨ ជាន់ទី៥ នៃអាគារលេខ៣ របស់ក្រុមហ៊ុន ឡុង បេយ៍ (Long Bay) ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
–  តាមការបំភ្លឺរបស់សាមីជន គឺខ្លួនកំពុងបម្រើការក្នុងតំបន់វិនិយោគរបស់ក្រុមហ៊ុន (Long Bay) គ្មានការគម្រាមគំហែង បង្ខិតបង្ខំ ឬបង្ខាំង ឬធ្វើទារុណកម្ម អ្វីឡើយ ហើយទទួលបានប្រាក់ខែ ចំនួន ១ ៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយខែ។ មូលហេតុដែលខ្លួនប្តឹងនេះ គឹដោយសារមានការភ័យខ្លាចចំពោះសុវត្ថិភាពទៅថ្ងៃក្រោយ និងចង់ធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ។

២-បណ្តឹងរបស់ឈ្មោះ ឃីម ស្រីមុំ ស្នើសូមកិច្ចអន្តរាគមន៍ស្រាវជ្រាវរកបុគ្គលជនជាតិចិន ឈ្មោះ ជីង ជែលឺទូ (Qing Gelletu) ដែលជាប្តីរបស់ខ្លួន ដោយសង្ស័យថា ត្រូវបានបង្ខាំង និងធ្វើទារុណកម្ម នៅក្នុងបន្ទប់ លេខ ៣០៩ ជាន់ទី៤ នៃអាគារការិយាល័យ G១ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
*  ជាលទ្ធផល ក្រុមការងារបានស្រាវជ្រាវរកឃើញថា៖
–  ជនជាតិចិន ដែលមានឈ្មោះ និងអត្តសញ្ញាណ ដូចក្នុងបណ្តឹងខាងលើ ពុំបានស្នាក់នៅ ក្នុងអាសយដ្ឋាន ដូចដែលបានរៀបរាប់ដូចក្នុងបណ្តឹងខាងលើឡើយ។ (មានលិខិតបញ្ជាក់អំពីការស្នាក់ពីរដ្ឋបាលគ្រប់គ្រងអាគារ និងបញ្ជីឈ្មោះអ្នកស្នាក់)

ក្នុងកិច្ចប្រតិបត្តិការ បណ្ឌិតអភិបាលរងខេត្ត និងជាប្រធានដឹកនាំកម្លាំង បានជម្រាបឲ្យដឹងថា វិធានការចុះពិនិត្យ និងស្រាវជ្រាវករណីបណ្តឹងដែលប្រព្រឹត្ត និង/ឬ ពាក់ព័ន្ធនឹងជនបរទេស ក្នុងទីតាំងក្រុមហ៊ុនវិនិយោគក្នុងភូមិសាស្រ្តខេត្ត ខាងលើនេះ គឺដើម្បីស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តនីតិវិធី សំដៅបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា នៃព្រះរាជាណាចក្រកម្ពុជា៕
ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ September 16, 2022

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    20/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនា​ ខេត្តកោះកុង​ ​បានចូលរួម​ ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស២០ សីហា ២០២៦ ក្រោមប្រធានបទ”គ្រប់សាសនានៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា”​

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    20/08/2026

    សេចក្តីណែនាំ ស្តីពីកិច្ចការពារ និងអន្តរាគមន៍ចំពោះទារក និងកុមារដែលត្រូវគេបោះបង់ចោល

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភម៉ូទ័រជំរុញទឹក និងទុយោ(ធ្វើទរទឹក) ជូនដល់សាលាបឋមសិក្សាពាមកាយ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    20/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ០១រូប សហការជាមួយក្រុមការងារថ្នាក់ក្រសួង ចុះពិនិត្យ និងតាមដានដំណើរការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងបរិយាបន្នពិការភាពក្នុងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

  • មន្ទីរកិច្ចការនារី/
    20/08/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រីអនុប្រធានមន្ទីរ ព្រមទាំងមន្ត្រីចំនួន៣រូប បានរៀបចំកិច្ចប្រជុំ គាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការបញ្ច្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្តតួនាទី ភារកិច្ច របស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ(គ.ក.ស.ក) ក្រុង ស្រុក និង គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ (គ.ក.ន.ក) ឃុំ សង្កាត់ ស្តីពី “ការផ្តល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាល ក្រុង ស្រុក”នៅសាលាវិទ្យាល័យស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/08/2026

    លោកស្រី ណុប ប៊ុនណារី ប្រធាន គ.ក.ស.ក ស្រុកស្រែអំបិល លោកស្រីឈៀវ ឪគីម នាយករងរដ្ឋបាលសាលាស្រុក បានអញ្ជើញចូលរួមជាគណៈអធិបតី កិច្ចប្រជុំគាំទ្រដល់ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្នុងការបញ្ជ្រាបយេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម ទាក់ទងនឹងការអនុវត្ដតួនាទី ភារកិច្ច របស់ គ.ក.ស.ក ក្រុង ស្រុក និងគ.ក.ន.ក ឃុំ សង្កាត់ ស្ដីពីការផ្ដល់សេវាសង្គមដល់ប្រជាពលរដ្ឋ និងការផ្ទេរមុខងារដល់រដ្ឋបាលក្រុង ស្រុក