ខេត្តកោះកុង ៖ ថ្ងៃសុក្រ ៦ រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក សុខ ភិរម្យ អតីតអភិបាលរងស្រុកកោះកុង បានរៀបចំពិធីជួបសំណេះសំណាលជាមួយនាយករដ្ឋបាលសាលាស្រុក នាយករងសាលាស្រុក ប្រធាន អនុប្រធាន និងមន្រ្តីការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង ក្នុងឱកាសលោកត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ប្រកបដោយភាពរីករាយស្និទ្ធស្នាល និងកក់ក្តៅ។
ជាមួយគ្នានោះដែរ ក្រុមការងារព័ត៌មានវិទ្យាស្រុកកោះកុង បានឆ្លៀតឱកាសដើម្បីសម្តែងការអបអរសាទរនិងសូមគោរពជូនពរ លោកអភិបាល សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យជាមួយតួនាទីភារកិច្ចថ្មី។