គណៈកម្មការរដ្ឋបាលក្នុងតំបន់វិនិច្ឆ័យ មានកកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជនទំាងអស់ដែលមានដីស្ថិតនៅភូមិបឹងឃុនឆាង និងភូមិ ស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឲ្យបានជ្រាបថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានធ្វើការវាស់វែងដីក្នុងទីតំាងភូមិសាស្រ្តខាងលើកន្លងមកនឹងត្រូវបានបញ្ចប់ការងារវាស់វែងហើយ។ដូច្នេះបងប្អូនប្រជាពលរដ្ឋដែលមានដីស្ថិតនៅក្នុងទីតំាងភូមិសាស្រ្តខាងលើ ដែលបានធ្វើការវាស់វែងរួច និងមិនទាន់បានធ្វើការវាស់វែង សូមអញ្ជើញយកឯកសារដីធ្លីនិងឯកសារពាក់ព័ន្ធមកបំពេញទម្រង់បែបបទព័ត៌មានក្បាលដីជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឲ្យបានរួសរាន់ គឺចាប់ពីថ្ងៃពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ជាកំហិត។ បងប្អូនជាម្ចាស់ដីណា ដែលបានធ្វើការវាស់វែងរួច ហើយមិនបានយកឯកសារដីធ្លីមកបំពេញទម្រង់បែបបទព័ត៌មានក្បាលដីជាមួយក្រុមការងារចុះបញ្ជីដីធ្លីទេក្បាលដីទំាងនោះគឺមិនអាចចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនបានឡើយ។