ការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាលើប្រធានបទ «ការពិសោធន៍អំពីបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនត្រជាក់ លើការដកសំណើម ដោយប្រើទឹកក្តៅ រួមជាមួយនឹងចំហាយត្រជាក់» ។
សិក្ខាសាលានេះមានគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពី បច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនត្រជាក់ ដែលនឹងជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ក្នុងលក្ខខណ្ឌផ្សេងៗ។ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ដាវ អានសាន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ: នាយកដ្ឋានបណ្តុះបណ្តាលវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃវិទ្យាស្ថានជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
វគ្គសិក្ខាសាលានេះធ្វើឡើងតាមរយះប្រព័ន្ធអនឡាញ Zoom meeting។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំង២៥ រាជធានី-ខេត្ត។
=======✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ។