លោក ថាន់ វីណៃ នាយករងរដ្ឋបាលស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងទឹកហូរលើផ្លូវមួយកន្លែង និងបានរំដោះទឹកចេញពីផ្លូវដោយប្រើគ្រឿងចក្ររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយមានការចូលរួមពី លោកស្រី ប្រាក់ គឹមហ៊ន តំណាងឃុំប៉ាក់ខ្លង មន្រ្តីភូមិបាលស្រុក កងកម្លាំងអធិការនគរបាលស្រុក និងលោកអនុភូមិនាងកុក ព្រមទាំងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។
ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២