រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានប្រជុំផ្សព្វផ្សាយស្ដីពីការផ្ដល់អត្តសញ្ញាកម្មគ្រួសារក្រីក្រ និងអត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

រដ្ឋបាលឃុំភ្ញីមាស តាមការចាត់តាំងរបស់លោក ឡុញ សុផល មេឃុំភ្ញីមាស លោកស្រី ទិត ជាត្រា ជាជំទប់ទី១ លោកស្រី ម៉ៅ សារឿន មេភូមិភ្ញីមាស និងកញ្ញា ជេស ឈូ ជាសមាជិកភូមិកៀនក្រឡាញ់ បានប្រមូលម្ដុំប្រជាពលរដ្ឋភូមិភ្ញីមាស ប្រជុំ ស្ដីពីការផ្សព្វផ្សាយនូវការផ្ដល់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។សមាសភាពចូលរួមសរុប៣៥នាក់ស្រី២៦នាក់ ។ -------------------------------------------------- -ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២

អត្ថបទទាក់ទង