រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយប្រស់ បានផ្សព្វផ្សាយតាមខ្នងផ្ទះ ស្តីពី ផលប៉ះពាល់នៃគ្រឿងញៀន ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់៖ ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក។កម្លាំងប៉ុស្តិ៍ដឹកនាំដោយលោក វ/ត្រី សេក ជន នាយប៉ុស្តិ៍ បានចុះល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សួរសុខទុក្ខប្រជាពលរដ្ឋ និង បានផ្សព្វផ្សាយតាមខ្នងផ្ទះ ស្តីពីផលប៉ះពាល់នៃគ្រឿងញៀន ០១លើក ០៩ខ្នងផ្ទះ មនុស្សចូលរួមសរុប ១៩នាក់ ស្រី ១១នាក់ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង