ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោក ចេង មុនីរិទ្ធ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក បានចាត់លោក ទួន ឪទី អនុប្រធានសាខាកាកបាទក្រហមស្រុក នាំយក ថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលស្រុក ចំនួន ២០០ ០០០រៀល និងថវិកាអនុសាខាកាកបាទក្រហម ចំនួន ២០០ ០០០ រៀល ផ្តល់ជូនដល់គ្រួសារក្រីក្រ ដែលមានជំងឺប្រចាំកាយ ឈ្មោះ លាន់ ម៉ាប់ ភេទស្រី អាយុ៣៧ ឆ្នាំ រស់នៅភូមិពាមកាយ ឃុំកោះស្តេច ដោយលោកស្រី ត្រូវទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកកោះកុង ។ ជាមួយគ្នានោះ លោកស្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តលោកអភិបាលស្រុក ដែលមានទឹកចិត្តយកចិត្តទុកដាក់ចំពោះលោកស្រី ក្នុងការផ្តល់ជាថវិកាជួយសង្គ្រោះនេះ ។