ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តសហការជាមួយអាជ្ញាធរស្រុក ចុះកំណត់ព្រំ បឹងពងទឹក ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។