រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីទើបសម្រាលក្រីក្រ សរុបចំនួន៣១គ្រួសារ

ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងជាប្រធាន គណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ រួមទាំង លោក លោកស្រីអនុប្រធានកិត្តិយសអនុសាខាក្រុង និងលោកស្រី អនុប្រធាន សមាជិក សមាជិកាអនុសាខា និងអាជ្ញាធរសង្កាត់ -ភូមិបានធ្វើពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដោយនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ព្រមទាំងថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ និងថវិកាឧបត្ថម្ភរបស់សម្បុរជន ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ ស្រ្តីទើបសម្រាលក្រីក្រ សរុបចំនួន៣១គ្រួសារ ក្នុងនោះមកពី ៖
+ សង្កាត់ដងទង់ ចំនួន ១៤គ្រួសារ
+ សង្កាត់ស្ទឹងវែង ចំនួន ០៩គ្រួសារ
+ សង្កាត់ស្មាច់មានជ័យ ចំនួន ០៨គ្រួសារ
គ្រួសារនីមួយៗ ទទួលបានអំណោយរួមមានដូចជា៖
- អង្ករ ចំនួន ២៥គីឡូ.
- មី២កេសតូច (ស្មើ៦០កញ្ចប់)
- ទឹកសុទ្ធឪរ៉ាល់ ចំនួន ១កេស
- ត្រីខ ចំនួន ១យួរ
- ប៊ីចេង ចំនួន កន្លះគីឡូ
- អំបិល ចំនួន ១គីឡូ
- ទឹកត្រី ចំនួន ១កេះ និង១ដប (ស្មើនឹង១៣ដប)
- ប្រេងឆាគូក ចំនួន ១លីត្រ
- ត្រីខ ចំនួន ១ឡូ
- ខ្ទឹមស កន្លះគីឡូ
- ម៉ាស់ ចំនួន១០ម៉ាស់
- ភួយ ចំនួន០១
- ថវិកា ចំនួន ៩ម៉ឺនរៀល (ក្នុងនោះថវិកាអនុសាខា ៥ម៉ឺនរៀល , ថវិកាសម្បុរជន ៤មុឺនរៀល )។
*សម្បុរជនដែលបានចូលរួមឧបត្ថម្ភ
1/ លោក សំ វីរៈ អនុប្រធានកិត្តិយសអនុសាខា
- មី60កេសតូច និងទឹកត្រី៣០កេស
2/លោក លឹម សោភណ្ឌ (ហៅប៊ូឡូ) អនុប្រធានកិត្តិយសអនុសាខា ជួយក្នុង១គ្រួសារ ២ម៉ឺនរៀល
៣/លោកស្រី លាង ហ៊ីម (ហៅម៉ាហ្គោល) ជួយជាថវិកាក្នុងគ្រួសារ ២ម៉ឺនរៀល ទឹកសុទ្ធ១កេស និង ភួយចំនួន០១ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង