ថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានសហការជាមួយមន្ទីរកិច្ចការនារីខេត្តកោះកុង សម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពី”កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ”ដល់សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ នៅសាលាឃុំស្រែអំបិល ក្រោមអធិបតីភាពលោក កែវ សុខ មេឃុំស្រែអំបិល មានអ្នកចូលរួមចំនួន ១៥នាក់ គាំទ្រថវិកាដោយអង្គការសង្គ្រោះកុមារ។
ប្រភព:អ៊ុន សុខឃាង




